设为首页 收藏本站
开启辅助访问 快捷导航
菜单
菲柬迪快报 主页 柬埔寨快报 查看内容

ចិនគ្រោងបោះទុនប្រមាណ ៥០…

2024-8-30 20:30 发布者: 还在依栏等候 原作者: 还在依栏等候 来自: https://www.jianhuadaily.com/20240830/253171 查看 925
ក្រុមវិនិយោគមកពីខេត្ត Zhejiang ប្រទេសចិនគ្រោងបោះទុនប្រមាន ៥០…

ក្រុមវិនិយោគមកពីខេត្ត Zhejiang ប្រទេសចិនគ្រោងបោះទុនប្រមាន ៥០ លានដុល្លារអាម៉េរិកដើម្បីសាងសង់រោងចក្រផលិតឆ្នាំងចម្អិនភីហ្សានៅខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា។

យោងតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្នុងជំនួបរវាងលោកជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺនិងប្រតិភូក្រុមហ៊ុនវិនិយោគចិននារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ភាគីចិនបានបង្ហាញនូវគោលបំណងក្នុងការវិនិយោគនៅកម្ពុជា ដោយបច្ចុប្បន្នខាងក្រុមហ៊ុនកំពុងតែធ្វើការសិក្សានិងគ្រោងវិនិយោគលើទឹកប្រាក់ប្រមាណ ៥០ លានដុល្លារអាម៉េរិកបន្ថែមដើម្បីសាងសង់រោងចក្រផលិតឆ្នាំងចម្អិនភីហ្សានៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក ជាម ចន្ទ័សោភ័ណ បានឱ្យដឹងថា លោក XIA RUZHONG អ្នកវិនិយោគមកពីខេត្ត Zhejiang ប្រទេសចិនបានសម្រេចទម្លាក់ទុនវិនិយោគដ៏ច្រើននេះនៅក្នុងខេត្តកំពង់ស្ពឺ គឺក្រោយពេលដែលលោកបានចុះសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅក្នុងប្រទេសវៀតណាមចំនួន ៨ លើកនិងប្រទេសថៃចំនួន ២ លើក។ កម្ពុជាជាប្រទេសទីមួយនិងចុងក្រោយដែលលោក XIA RUZHONG បានមកដល់និងយល់ពីសក្តានុពលនិងឱកាសវិនិយោគ ហើយការសម្រេចចិត្តធ្វើឡើងត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះក្រោយពេលមកដល់ប្រទេសកម្ពុជា ដោយបានសម្រេចទម្លាក់ទុននិងជ្រើសយកស្រុកសំរោងទងជាគោលដៅនិងទីតាំងបង្កើតរោងចក្រផលិតតែម្តង។

បើតាមលោកអភិបាលបានឱ្យដឹងថា  នៅឆមាសទី១ក្នុងឆ្នាំ២០២៤នេះ ខេត្តកំពង់ស្ពឺមានរោងចក្រចំនួន ៣០ ត្រូវបានបើកទ្វារដំណើរ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់។ បច្ចុប្បន្នខេត្តមានរោងចក្រប្រមាណ៤២៣កន្លែងនិងមានសហគ្រាសធុនតូចនិងមធ្យមប្រមាណជិត ១០០០ កន្លែង មានកម្មករ-កម្មការិនីសរុបជាង ២០ ម៉ឺននាក់កំពុងបំពេញការងារ ហើយក្នុងចំណោមរោងចក្រទាំងនោះ មានអ្នកវិនិយោគប្រមាណ៩០%ជាជនជាតិចិន។ ចិនគឺជាប្រទេសដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេនាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងតែទាក់ទាញវិនិយោគិនចិននិងបណ្តាប្រទេសផ្សេងទៀតមកធ្វើការវិនិយោគនៅកម្ពុជាតាមរយៈច្បាប់វិនិយោគថ្មីនិងគោលនយោបាយ ព្រមទាំងលក្ខខណ្ឌអនុគ្រោះជាច្រើន៕


路过

雷人

握手

鲜花

鸡蛋
收藏 邀请
上一篇:《柬华日报》2024年8月30日 第8332期电子报下一篇:菲律宾猛冲猛撞是要向中国开枪开火吗

一周热门

头条攻略!

日排行榜