设为首页 收藏本站
开启辅助访问 快捷导航
菜单
菲柬迪快报 主页 柬埔寨快报 查看内容

ឯកអគ្គរាជទូតអូស្ត្រាលីថ្មីភ្ញាក់ផ្អើលចំពោះវឌ្ឍនភាពដ៏លឿនរបស់កម្ពុជា

2024-9-2 12:30 发布者: 即使我在乎 原作者: 即使我在乎 来自: https://www.jianhuadaily.com/20240831/253349 查看 200
លោក Derek Yip…

លោក Derek Yip ដែលជាឯកអគ្គរាជទូតអូស្ត្រាលីតែងតាំងថ្មីប្រចាំកម្ពុជាបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការអភិវឌ្ឍ ការរីកចម្រើន និង ភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា ហើយលោកបានប្តេជ្ញាថានឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាពជាច្រើនទៀតដើម្បីជួយអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Derek Yip ប្រគល់សារតាំងជូនសម្តេចតេជោ ហ៊ុន សែន

លោក Derek Yip បានលើកឡើងបែបនេះនាឱកាសចូលជួបសំណេះសំណាលនិងប្រគល់សារតាំងជូនសម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់ឯកអគ្គរាជទូតថ្មីនៃប្រទេសអូស្ត្រាលី គឺជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលីចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ សម្ដេចជឿជាក់ថា ឯកអគ្គរាជទូតថ្មីនឹងបន្តការងារក្នុងអាណត្តិរបស់ខ្លួនដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Derek Yip និងប្រតិភូ

លោក Derek Yip បានលើកឡើងថា បន្ទាប់ពីមកដល់ប្រទេសកម្ពុជា លោកពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ចំពោះការអភិវឌ្ឍ ការរីកចម្រើន និង ភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ច និងភាពរួសរាយរាក់ទាក់យ៉ាងកក់ក្តៅរបស់ប្រជាជនកម្ពុជា​ ហើយវាជាកិត្តិយសណាស់ដែលលោកបានមកបំពេញការងារនៅប្រទេសកម្ពុជា។

លោកបញ្ជាក់ថា អូស្ត្រាលីបានចាត់ទុកកម្ពុជាជាប្រទេសដែលមានសារៈសំខាន់និងមានឥទ្ធិពលនៅក្នុងសហគមន៍អាស៊ាន ហើយចាត់ទុកទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជាជាកិច្ចការសំខាន់និងជាអាទិភាព ដោយសារតែកម្ពុជានិងអូស្រ្តាលីមានប្រវត្តិទំនាក់ទំនងនឹងគ្នាយូរអង្វែង និងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ប្រទេសអូស្ត្រាលី មានផលប្រយោជន៍ជាច្រើនជាមួយកម្ពុជា ហើយលោកសន្យាថា នឹងជំរុញបន្ថែមទៀតដល់អ្នកពាក់ព័ន្ធនានាឱ្យចូលមកប្រទេសកម្ពុជា ដើម្បីជួយជំរុញនិងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរលើគ្រប់វិស័យ ​ដូចជាវិស័យសេដ្ឋកិច្ច សុខាភិបាល កសិកម្ម អប់រំ សន្តិសុខ និង វិស័យការពារជាតិ ក៏ដូជាបោសសំអាតមីនជាដើម។

ទន្ទឹមនឹងនេះ លោកក៏មានបំណងធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអភិបាលកិច្ច ដើម្បីធ្វើឱ្យអ្នកវិនិយោគទុនមានទំនុកចិត្តនៅក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ហើយនឹងខិតខំធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតខាងផ្នែកសេដ្ឋកិច្ចដោយខិតខំប្រឹងប្រែងយ៉ាងណាឱ្យមានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម៕


路过

雷人

握手

鲜花

鸡蛋
收藏 邀请

一周热门

头条攻略!

日排行榜