设为首页 收藏本站
开启辅助访问 快捷导航
菜单
菲柬迪快报 主页 柬埔寨快报 查看内容

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមហោះហើរសាក ល្បងនៅថ្ងៃ៨…

2024-9-8 16:30 发布者: 不帅但很坏 原作者: 不帅但很坏 来自: https://www.jianhuadaily.com/20240907/254249 查看 470
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមឱ្យយន្តហោះ ហោះហើរ​សាកល្បងរយៈពេលប្រាំថ្ងៃ…

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមឱ្យយន្តហោះ ហោះហើរ​សាកល្បងរយៈពេលប្រាំថ្ងៃ ដើម្បីត្រៀមបើកប្រតិបត្តិ​ការ​ហោះហើរ​ពេញលេញ ក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២៥។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលការ​ហោះហើរសាកល្បងនឹងធ្វើឡើងនៅថ្ងៃទី ៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញានេះ។វាគឺជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេ និងឧបករណ៍ចាំបាច់មួយចំនួន ជាពិសេសឧបករណ៍នាំផ្លូវ និងប្រព័ន្ធ​វិទ្យុទាក់ទងជាដើម។

ឯកឧត្តមបញ្ជាក់ថា Fly test នេះ មិនតិចដងទេ គឺត្រូវធ្វើច្រើនដង គេប្រើយន្តហោះតូចមួយត្រូវឧបករណ៍ពិសេសស​ម្រាប់​ហោះ​ចុះឡើង ដើម្បីធានាថា ឧបករណ៍ទាំងអស់នេះធ្វើការប្រកបដោយសុវត្ថិភាព។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយាន​ដ្ឋាន​ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានលំដាប់ 4F និង​អនុញ្ញាត​ឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោក ដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។ យន្តហោះ​យក្ស​របស់អាមេរិក និងរបស់អឺរ៉ុបទាំងពីរប្រភេទនេះ អាចផ្ទុកអ្នក​ដំណើរ​បានច្រើនជាង ៥០០នាក់។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋាន​ថ្មីនេះ កំពុងដំណើរការនៅឡើយពោល ការសាងសង់បានជិត ៨៤ភាគរយ ដោយចំណាយថវិកាអស់ ១ ២២០លានដុល្លារ ក្នុងគម្រោងថវិកាសរុបចំនួន ១ ៥០០ លានដុល្លារអាមេរិក។

បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញកំពុងដំណើរការនៅឡើយ។ អាកាសយានដ្ឋាននេះ នឹងត្រូវបិទទ្វារក្នុងអំឡុង​ត្រីមាស​ទី១ នៃឆ្នាំ ២០២៥ គឺនៅពេលដែលអាកាយានដ្ឋានថ្មីចាប់ផ្តើមដំណើរការ៕


路过

雷人

握手

鲜花

鸡蛋
收藏 邀请

一周热门

头条攻略!

日排行榜