设为首页 收藏本站
开启辅助访问 快捷导航
菜单
菲柬迪快报 主页 柬埔寨快报 查看内容

កម្ពុជា-ចិនបង្ហាញឆន្ទៈប ង្កើនទំនាក់ទំនងយោធា ឱ្យស៊ីជម្រៅបន្ថែមទៀត

2024-9-16 12:30 发布者: 良搁疚痛 原作者: 良搁疚痛 来自: https://www.jianhuadaily.com/20240914/255265 查看 878
កម្ពុជានិងចិនបានបង្ហាញពីឆន្ទៈ និងជំហរក្នុងការបង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រ…

កម្ពុជានិងចិនបានបង្ហាញពីឆន្ទៈ និងជំហរក្នុងការបង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រ កាន់តែស៊ីជម្រៅក្នុងក្របខណ្ឌយោធានៃប្រទេសទាំងពីរ។

លោក ទៀ សីហា ជួបជាមួយលោក ចាង អ៊ីវសៀ

នៅក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិជាមួយលោក ចាង អ៊ីវសៀ (Zhang Youxia) អនុប្រធានទី១នៃគណៈកម្មការយោធាមជ្ឈឹមនៃប្រទេសចិន នៅក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀនសាន លើកទី១១ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ ២០២៤ លោកទាំងពីរបានឆ្លៀតឱកាសពិភាក្សាការងារដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំងពីរ។

លោក ចាង អ៊ីវសៀ បានបញ្ជាក់ថា កម្ពុជា-ចិនគឺជាមិត្តដ៏យូរអង្វែង ហើយកិច្ចសហប្រតិបត្តិការមិត្តភាពដែកថែបនៃប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ទៀ សីហា កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនឹងកាន់តែរីកចម្រើនជឿនលឿនទៅមុខបន្តទៀត។

កិច្ចប្រជុំទ្វេភាគីរវាងក្រសួងការពារជាតិកម្ពុជានិងគណៈកម្មការយោធាមជ្ឈឹមនៃប្រទេសចិន

លោកបញ្ជាក់ជំហរថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាព បង្កើនទំនាក់ទំនងជាយុទ្ធសាស្រ្តនិងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធាដល់កម្រិតថ្មីមួយ។

លោក ទៀ សីហា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានល្អរវាងកងយោធពលខេមរភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិន។ លោកក៏បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានខិតខំជួយដល់កម្ពុជា រួមទាំងបានផ្តល់អាហារូបករណ៍និងការបណ្តុះបណ្តាលដល់សិក្ខាកាមកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ពីបញ្ហាថ្មីៗនៅក្នុងតំបន់និងសកលលោក ព្រមទាំងបានព្រមព្រៀងលើកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនដូចជា ការជំរុញនូវកិច្ចសហប្រត្តិបត្តិការជាយុទ្ធសាស្រ្ត ការផ្លាស់ប្តូរទស្សនកិច្ចមន្រ្តីជាន់ខ្ពស់ ការលើកកម្ពស់ប្រសិទ្ធភាពជំនួយយោធា និង ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមយៈសមយុទ្ធយោធារួមគ្នា ដូចជាលំហាត់នាគមាស លំហាត់ទេវតាសន្តិភាពជាដើម។

ភាគីទាំងពីរក៏រំពឹងថានឹងពង្រីកបន្ថែមទៀតនូវភាពស៊ីជម្រៅនិងវិសាលភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដើម្បីជំរុញសហគមន៍ជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី៕


路过

雷人

握手

鲜花

鸡蛋
收藏 邀请

一周热门

头条攻略!

日排行榜