设为首页 收藏本站
开启辅助访问 快捷导航
菜单
菲柬迪快报 主页 柬埔寨快报 查看内容

គណៈប្រតិភូកម្ពុជា ចូលរួមវេទិកាពាណិជ្ជកម្ម…

2024-9-23 16:30 发布者: 裙底手震 原作者: 裙底手震 来自: https://www.jianhuadaily.com/20240921/256248 查看 406
គណៈប្រតិភូកម្ពុជាដែលដឹកនាំ ដោយលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល…

គណៈប្រតិភូកម្ពុជាដែលដឹកនាំ ដោយលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា បានចូលរួមក្នុង “វេទិកាពាណិជ្ជកម្មនិងធុរកិច្ចចិន-កម្ពុជា” ដែលប្រារព្ធឡើងនៅក្រុងស៊ិនជិន (Shenzhen) ប្រទេសចិនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

“វេទិកាពាណិជ្ជកម្មនិងធុរកិច្ចចិន-កម្ពុជា” ឆ្នាំ២០២៤នេះ ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេងក្រុងឃុនមីង សហការជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានិងសមាគមលទ្ធកម្មរដ្ឋាភិបាលក្រុងសិនជិន។

វេទិការនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន តាមរយៈការផ្សព្វផ្សាយនូវឱកាសនៃការវិនិយោគ សក្តានុពលនៃការធ្វើពាណិជ្ជកម្ម និង ឧស្សាហកម្មនៃប្រទេសទាំងពីរ ក៏ដូចជាការផ្គូផ្គងពាណិជ្ជកម្មរវាងសហគ្រិននិងអ្នកវិនិយោគទ្វេភាគីកម្ពុជា-ចិនផងដែរ។

លោក គង់ វិបុល បានលើកឡើងអំពីគោលនយោបាយអនុគ្រោះផ្នែកពន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាលក្ខខណ្ឌសំខាន់មួយក្នុងការទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនក្នុងការវិនិយោគនេះ។

លោកស្រី ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ទុន ថូណា អគ្គកុងស៊ុលកម្ពុជានៅក្រុងក្វាងចូវ លោក Feng Qiang ប្រធានសមាគមលទ្ធកម្មរដ្ឋាភិបាលក្រុងស៊ិនជិន អ្នកឧកញ្ញា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាក៏មានវត្តមាននៅក្នុងកម្មវិធីនេះ ព្រមទាំងថ្លែងនូវសុន្ទរកថានិងធ្វើបទបង្ហាញអំពីឱកាសនិងសក្តានុពលវិនិយោគនិងពាណិជ្ជកម្មរបស់កម្ពុជាទៅកាន់វិនិយោគិននិងធុរជនចិនផងដែរ៕


路过

雷人

握手

鲜花

鸡蛋
收藏 邀请

一周热门

头条攻略!

日排行榜