设为首页 收藏本站
开启辅助访问 快捷导航
菜单
菲柬迪快报 主页 柬埔寨快报 查看内容

សម្ដេចតេជោ ហ៊ុន សែន៖ ច្បាប់វិនិយោគកម្ពុជា ធានាដល់ការវិនិយោគ…

2024-9-24 12:30 发布者: 擦干你那为爱留下的泪 原作者: 擦干你那为爱留下的泪 来自: https://www.jianhuadaily.com/20240923/256404 查看 1021
នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា…

នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ច្បាប់វិនិយោគកម្ពុជាធានាដល់ការវិនិយោគដោយគ្មានការរើសអើង និងត្រូវគោរពតាមច្បាប់អន្តរជាតិដែលគាំពារដោយអង្គការពាណិជ្ជកម្មពិភពលោកនិងតុលាការអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាក់បែបនេះតាមរយៈការបញ្ចេញមតិ (Comment) លើបណ្តាញសង្គម ដើម្បីជាការឆ្លើយតបទៅនឹងអ្នករិះគន់ជុំវិញការវិនិយោគរបស់បរទេសនៅកម្ពុជា ដោយសម្តេចបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងច្បាប់អន្តរជាតិដែលគាំពារដោយអង្គការពាណិជ្ជកម្មពិភពលោកនិងតុលាការអន្តរជាតិ។

ការលើកឡើងរបស់សម្តេចតេជោគឺជាការឆ្លើយតបទៅនឹងការបញ្ចេញមតិលើបណ្តាញសង្គមរបស់ សូ បញ្ញា ដោយសម្តេចបានលើកឡើងថា៖ “សូមកុំទៅហួសជ្រុលរំលោភលើច្បាប់អន្តរជាតិដែលគាំពារដោយអង្គការពាណិជ្ជកម្មពិភពលោកនិងតុលាការអន្តរជាតិ។ ច្បាប់វិនិយោគរបស់កម្ពុជាធានាដល់ការវិនិយោគដោយគ្មានការរើសអើង។ កិច្ចព្រមព្រៀងវិនិយោគរវាងកម្ពុជាជាមួយប្រទេសនានាត្រូវបានផ្តល់សច្ចាបន័ដោយរដ្ឋសភា ដែលសុទ្ធតែតម្រូវឱ្យប្រើប្រាស់តុលាការអន្តរជាតិក្នុង ករណីមានវិវាទ។ យើងមិនត្រូវក្លាយជាប្រទេសដែលមិនគោរពច្បាប់អន្តរជាតិទាក់ទងនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគនោះឡើយ។ លោកលើកឡើងប្រវត្តិឆ្នាំ១៦២៣ ជំនាន់ព្រះជ័យជេដ្ឋាទី២ តែពេលនេះឆ្នាំ២០២៤ ដែលមានច្បាប់ជាតិនិងអន្តរជាតិទាំងអង្គការសហប្រជាជាតិ (UN) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

សម្តេចបានបញ្ជាក់ទៀតថា កម្ពុជាមិនបានអនុញ្ញាតឱ្យជនបរទេសយកជនជាតិគេមកធ្វើការជំនួសកម្មករខ្មែរទេ លើកលែងតែអ្នកទទួលខុសត្រូវនិងអ្នកបច្ចេកទេសមួយចំនួនដែលមានការអនុញ្ញាតពីក្រសួងការងារ។ ម្យ៉ាងវិញទៀត ការវិនិយោគរបស់វៀតណាមមកកម្ពុជាក៏បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាដែលជួយឱ្យមានផលិតផលនាំចេញ ទទួលបានប្រាក់ចំណូលនិងដោះស្រាយការងារធ្វើឱ្យប្រជាជន ជួយដល់បច្ចេកវិទ្យាព័ត៌មានតាមរយៈវិនិយោគធំជាងគេលើប្រព័ន្ធទូរសព្ទ ០៩៧ ឬហៅថាវៀតតែល (Viettel) ជាពិសេសការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ ធនាគារ មន្ទីរពេទ្យ បានរួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកើនយ៉ាងឆាប់រហ័សក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ “បើសិនជាយើងបញ្ឈប់ការវិនិយោគរបស់វៀតណាម យើងត្រូវរកលុយរាប់ពាន់លានដុល្លារអាម៉េរិកសងទៅវៀតណាមតាមតុលាការអន្តរជាតិតម្រូវឱ្យសង ព្រោះយើងជាអ្នករំលោភលើកិច្ចព្រមព្រៀង។ ជាមួយគ្នានេះ យើងត្រូវត្រៀមបាត់បង់ការងារធ្វើ បាត់បង់ប្រាក់ចំណូលសម្រាប់អ្នកធ្វើការរាប់ម៉ឺនាក់ដែលកំពុងធ្វើការក្នុងក្រុមហ៊ុនដែលវិនិយោគដោយវៀតណាម”។

សម្តេចបានបញ្ជាក់បន្ថែមថា បើទោះបីជាកម្ពុជាបានសម្រេចបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏ដោយ តែកម្ពុជាមិនបានផ្តាច់ទំនាក់ទំនងការទូតជាមួយវៀតណាមឬឡាវទេ។ កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីនៅតែបន្ត ដែលនេះជាតម្រូវការរបស់ប្រទេសដែលមានព្រំដែនជាមួយគ្នា ដែលត្រូវកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍ  ហើយជម្លោះប្រដាប់អាវុធតាមព្រំដែនមិនត្រូវឱ្យកើតមានទេ ត្រូវខិតខំដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី៕


路过

雷人

握手

鲜花

鸡蛋
收藏 邀请
上一篇:坤淑达薇亲王希望更多广东投资商到柬投资兴业下一篇:罢工问题导致民众出行受阻,菲警方提供免费乘车服务

一周热门

头条攻略!

日排行榜