设为首页 收藏本站
开启辅助访问 快捷导航
菜单
菲柬迪快报 主页 柬埔寨快报 查看内容

កម្ពុជាចុះអនុស្សារណៈយោគយល់ សម្រួលការនាំចេញសម្បុកត្រចៀកកាំ ទៅទីផ្សារចិន

2024-9-27 20:30 发布者: 居奇啞女 原作者: 居奇啞女 来自: https://www.jianhuadaily.com/20240927/256845 查看 851
សមាគមត្រចៀកកាំខ្មែរ បាន​ចុះ​អនុស្សារណៈយោគយល់ជាមួយ រដ្ឋបាលគយចិននាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤…

សមាគមត្រចៀកកាំខ្មែរ បាន​ចុះ​អនុស្សារណៈយោគយល់ជាមួយ រដ្ឋបាលគយចិននាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេស​ចិន ក្នុងគោលដៅសម្រួលការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិន។

អគ្គនាយកដ្ឋានគយចិនគ្រោងសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិននៅចុងឆ្នាំ២០២៤ ដែលនេះជាការបើកផ្លូវថ្មីមួយទៀតសម្រាប់ផលិតផលរបស់កម្ពុជា បន្ទាប់ពីភាគីចិនបានអនុញ្ញាតនាំចូលនូវផលិផលកសិកម្មកម្ពុជាមួយចំនួនរួចទៅហើយ។

លោក ​ស៊ុយ ​កុកធាន ​ប្រធាន​សមាគម​ត្រ​ចៀក​កាំខ្មែរបានឱ្យដឹងថា បច្ចុប្បន្ននេះចិនមិនទាន់អនុញ្ញាតឱ្យនាំចូលសម្បុកត្រចៀកកាំពីកម្ពុជា​ជាផ្លូវការ​នៅ​ឡើយទេ ប៉ុន្តែ​សមាគមត្រចៀកកាំខ្មែរ​បានចុះអនុស្សារណៈយោគយល់ជាមួយរដ្ឋបាលគយចិនរួចហើយ ដើម្បីសម្របសម្រួលការនាំចេញ​សម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិននាពេលខាងមុខ។ ការនាំចេញសម្បុកត្រចៀកកាំទៅទីផ្សារចិននឹងឈានដល់​កិច្ច​ព្រម​​ព្រៀងចុងក្រោយនៅដំណាច់ឆ្នាំ២០២៤។

លោក ស៊ុយ កុកធាន បញ្ជាក់ថា សម្រាប់តម្លៃសម្បុកត្រចៀកកាំដែលប្រមូលទិញ មិនទាន់ដឹងថា ប៉ុន្មាននោះទេ ប៉ុន្តែលោកបញ្ជាក់ថា តម្លៃសម្បុកត្រចៀកកាំដែលកែច្នៃហើយនៅទីផ្សារចិនមាន​តម្លៃខ្ពស់ គឺចាប់ពី ១៧០០ ដុល្លារអាម៉េរិកដល់ជាង ២០០០ ដុល្លារអាម៉េរិកក្នុង ១ គីឡូក្រាម។

នាពេលកន្លងមក ផលិតកម្មសម្បុកត្រចៀកកាំនៅកម្ពុជាភាគច្រើនគឺផលិត​នៅខេត្តកោះកុង ខេត្តកំពតជាដើម ដែលជាតំបន់ជាប់​មាត់​សមុទ្រ។ ប៉ុន្តែដោយសារខេត្តជាប់មាត់សមុទ្រមានការសាង​សង់​ច្រើន​លើសលប់ ដូច្នេះ​​ការវិនិយោគលើផលិតកម្មសម្បុកត្រចៀកកាំនាពេលបច្ចុប្បន្ននេះ បាន​ប្ដូរទិសដៅទៅ​តំបន់ភូមិភាគកណ្ដាលវិញ រួមមានបណ្តាខេត្តជុំវិញ​បឹង​ទន្លេសាប ខេត្តស្ទឹងត្រែងនិងខេត្តព្រះ​វិហារជាដើម។

តាមការប៉ាន់ស្មាន កម្ពុជាផលិតបានសម្បុកត្រចៀកកាំប្រមាណ ១០០ តោនក្នុង ១ ឆ្នាំ ហើយផលិតផលទាំងនេះត្រូវបានកែច្នៃក្នុងស្រុកនិងនាំចេញទៅកាន់ប្រទេសជិតខាងដែលមានអាជ្ញា​បណ្ណនាំ​ចេញទៅប្រទេសចិន៕


路过

雷人

握手

鲜花

鸡蛋
收藏 邀请

一周热门

头条攻略!

日排行榜