设为首页 收藏本站
开启辅助访问 快捷导航
菜单
菲柬迪快报 主页 柬埔寨快报 查看内容

ប្រជាពលរដ្ឋសម្រុកធ្វើដំណើរទៅស្រុក…

2024-9-30 20:30 发布者: 海是天空的泪 原作者: 海是天空的泪 来自: https://www.jianhuadaily.com/20240929/257192 查看 1021
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ…

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមសម្រុកធ្វើដំណើរដោយឥតគិតថ្លៃតាមរថយន្តក្រុងដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានលើកឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

នេះជាកម្រងរូបភាពបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងឆ្ពោះទៅស្រុកកំណើតជួបជុំក្រុមគ្រួសារនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនាឱកាសបុណ្យភ្ជុំបិណ្ឌរហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីជួយសម្រួលដល់ការចំណាយជូនកម្មករ-នយោជិតនិងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសានក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ៕


路过

雷人

握手

鲜花

鸡蛋
收藏 邀请
上一篇:汪文斌大使发表署名文章:《联大第2758号决议不容挑战,一个中国原则人心所向》下一篇:菲律宾著名的活死人区

一周热门

头条攻略!

日排行榜