设为首页 收藏本站
开启辅助访问 快捷导航
菜单
菲柬迪快报 主页 柬埔寨快报 查看内容

លោក កែវ រតនៈ៖ ទប់មិនឱ្យភ្លើងឡើងថ្លៃ…

2024-10-6 16:30 发布者: 祢给的警告 原作者: 祢给的警告 来自: https://www.jianhuadaily.com/20241005/258109 查看 199
លោក កែវ​ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានអះអាងថា ការទប់មិនឱ្យតម្លៃអគ្គសនីឡើងថ្លៃ…

លោក កែវ​ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានអះអាងថា ការទប់មិនឱ្យតម្លៃអគ្គសនីឡើងថ្លៃ ហើយបញ្ចុះតម្លៃអគ្គិសនីជូនប្រជាពលរដ្ឋ គឺជាគោលនយោបាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់ពលរដ្ឋនិងជួយសម្រួលវិស័យផ្សេងៗទៀត។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

លោក កែវ រតនៈ បានអះអាងបែបនេះនៅក្នុងពេលធ្វើបាឋកថាស្ដីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។

លោកបានសង្កត់ធ្ងន់ថា ការខិតខំទប់ស្កាត់មិនឱ្យអគ្គិសនីឡើងថ្លៃនេះ គឺជាគោលនយោបាយសំខាន់របស់សម្ដេចធិបតី ហ៊ុ​ន ម៉ាណែត ជាការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផង ហើយនឹងជួយសម្រួលផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និង វិស័យពាក់ព័ន្ធផ្សេងៗទៀត។ ការទប់ស្កាត់មិនឱ្យតម្លៃអគ្គិសនីឡើងថ្លៃនេះអាចធ្វើឡើងបានក្រោមរូបភាពមិនដំឡើងថ្លៃអគ្គិសនី ពោលគឺចាប់ពីសម្ដេចធិបតីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា តម្លៃអគ្គិសនីនៅកម្ពុជាគ្មានការឡើងថ្លៃឡើយ។

លោក កែវ រតនៈ ក៏បានលើកឡើងថា​ ក្រោយពីវិបត្តិកូវីដ-១៩រាតត្បាតជាសកលនិងបញ្ហាសង្គ្រាមរុស្សី-អ៊ុយក្រែន តម្លៃថាមពលនៅទូទាំងពិភពលោកបានកើនឡើងជាបន្តបន្ទាប់នៅក្នុងកម្រិតតម្លៃតិច និងច្រើន ហើយគ្មានប្រទេសណាមួយចុះថ្លៃថាមពលឡើយ ចំណែកកម្ពុជាបានព្យាយាមទប់មិនឱ្យតម្លៃអគ្គិសនីកើនឡើង ដោយបានបញ្ចេញថវិការប​ស់រាជរដ្ឋាភិបាលតាមរយៈអគ្គិសនីកម្ពុជា៕


路过

雷人

握手

鲜花

鸡蛋
收藏 邀请

一周热门

头条攻略!

日排行榜